យោងតាមគេហទំព័រ www.dap-news.com កាលពីព្រឹកថ្ងៃសុក្រ ទី២០ ខែកក្កដា ឆ្នាំ២០១៨នេះ បានចុះផ្សាយអំពីគម្រោងសាងសាងផ្លូវក្រវាត់ក្រុងទី៣ ដែលមានប្រវែងសរុប ៤៧,៦ គីឡូម៉ែត្រ ជាប្រភេទផ្លូវ ៤ គន្លង ដោយមាន ទទឹងតួផ្លូវសរុប ២៥ ម៉ែត្រ សម្រាប់ផ្លូវរថយន្ត ៤ គន្លង មានទទឹង ៣,៥០ ម៉ែត្រ/គន្លង និងផ្លូវទោ ចក្រយានយន្ត ២ គន្លង ទទឹង ២,២៥ ម៉ែត្រ/គន្លង ដោយចាប់ពីផ្លូវជាតិលេខ ៤ ម្តុំអូរដឹម ត្រង់គីឡូ ម៉ែត្រលេខ ១៤+១០៥ ទៅចំណុចបញ្ចប់ភ្ជាប់នឹងផ្លូវជាតិលេខ ១ ត្រង់គីឡូម៉ែត្រលេខ ២៤+៨៤០ ដោយត្រូវងកាត់ផ្លូវជាតិលេខ ៣ ត្រង់ចំណុចគីឡូម៉ែត្រលេខ ២១+២០០ កាត់ផ្លូវជាតិលេខ ២ ត្រង់ ចំណុចគីឡូម៉ែត្រលេខ ២២+៨០០ និងកាត់ផ្លូវជាតិលេខ ២១ ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៨+៤០០ និង ផ្លូវខ្នែងប្រវែង ៥,៣៧៥ គីឡូម៉ែត្រ។
នាពេលថ្មីនេះៗ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារនីហរ័ណ-អាហរ័ណចិន បានចុះ ហត្ថលេខា លើកិច្ចព្រមព្រៀងឥណទានសម្បទាននូវទឹកប្រាក់ចំនួន ២៥៩លានដុល្លារ សម្រាប់ ហិរញ្ញប្ប ទានដល់គម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣។
ព៌តមានលម្អិតសូមចូលទៅកាន់គេហទំព័រ www.dap-news.com/kh/ពត៌មានក្នុងប្រទេស/79091.html


