យោងតាមគេហទំព័រក្នុងស្រុកមួយបានចុះផ្សាយអត្ថបទយ៉ាងល្អវិសេសវិសាលបំផុត ដែលសព្វថ្ងៃកំពុង កើនកំដៅយ៉ាងពុះកញ្ជ្រោល ហើយម្នាក់ៗកំពុងទន្ទឹងរង់ចាំ។
នោះគឺជំនាញ (វិជ្ជាជីវៈភ្នាក់ងារអចលនទ្រព្យ និងវិជ្ជាជីវៈវាយតម្លៃអចលនទ្រព្យ) ដែនឹងទទួលស្គាល់ ដោយក្រសួងសេដ្ឋកិច្ចនិងហិរញវត្ថុ។
វគ្គបណ្តុះបណ្តាលនេះមានរយៈពេល៧៥ម៉ោង ដែលមានមេរៀនសំខាន់ៗដូចជា បណ្តុះបណ្តាលលើ ក្របខណ្ឌច្បាប់ពាក់ព័ន្ធអចលនវត្ថុ មូលដ្ឋានគ្រឹះច្បាប់ភូមិបាល មូលដ្ឋានគ្រឹះអចលនវត្ថុ មូលដ្ឋានគ្រឹះគណនេយ្យ មូលដ្ឋានគ្រឹះទីផ្សារ និងជំនាញចរចារលក់អចលនទ្រព្យជាដើម។ រៀនក្នុងសាលាផងនិង ការធ្វើទស្សនកិច្ចសិក្សាទៅមើលគម្រោងលក់អចលនវត្ថុផ្សេងៗ ដើម្បីផ្តល់បទពិសោធន៏សម្រាប់ សិក្ខាកាម។

No comments:
Post a Comment